ក្លឹប Man Utd ចាប់ផ្តើមទាក់ទងទៅគ្រូបង្វឹកនៅអាល្លឺម៉ង់ Tuchel ដើម្បីមកជំនួយ Ten Hag

wolf246 News Post 143

ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះ បានធ្វើការទាក់ទងទៅកាន់លោក Thomas Tuchel ជុំវិញលទ្ធភាពក្នុងការនាំយកគ្រូបង្វឹករបស់ក្លិប Bayern Munich រូបនេះ មកជំនួសតំណែងរបស់លោក Erik ten Hag។

ជាការពិតណាស់ លោក Tuchel នឹងចាកចេញពីក្លិប Bayern នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយវាត្រូវបានគេយល់ឃើញថា ឱកាសក្នុងការចូលមកដឹកនាំក្រុម Man Utd នឹងក្លាយជាការងារក្នុងក្តីស្រមៃមួយរបស់គាត់ផងដែរ។

គួរឲ្យដឹងផងដែរថា ក្លិប Man United បានដាក់គោលដៅទៅលើ Tuchel អស់រយ:ពេលជាយូរមកហើយ ដើម្បីមកជំនួសតំណែងរបស់អ្នកចាត់ការបច្ចុប្បន្នរបស់ខ្លួន គឺលោក Ten Hag ដែលបានដឹកនាំក្រុមមិនសូវទទួលបានលទ្ធផលល្អ។

ហើយឥឡូវនេះ យោងតាមរបាយការណ៍ចុងក្រោយមួយ បានអះអាងថា ក្លិប Man United បានធ្វើការទាក់ទងជាមួយលោក Tuchel ហើយ ដោយសារតែម្ចាស់ក្លិបថ្មីបច្ចុប្បន្នគឺលោក Sir Jim Ratcliffe ត្រូវបានគេយល់ឃើញថាជាគាំទ្ររបស់អតីតអ្នកចាត់ការក្លិប Chelsea រូបនេះផងដែរ៕

Similar Posts