មេធំក្លិប Inter Milan បញ្ជាក់ថាលោក Inzaghi នឹងមិនចាកចេញទៅដឹកនាំ Liverpool ឡើយ

wolf246 News Post 139

ប្រធានក្លិប Inter Milan លោក Steven Zhang បានចេញមុខបញ្ជាក់ច្បាស់ៗថាអ្នកចាត់ការក្រុមរបស់ខ្លួន គឺលោក Simone Inzaghi នឹងនៅតែបន្តស្នាក់នៅក្លិបរដូវក្តៅនេះទៀត បើទោះបីជាមានទំនាក់ទំនងជាមួយក្លិប Liverpool ក៏ដោយ។

ជាក់ស្តែង លោក Inzaghi ត្រូវបានចាត់ទុកថាជាចាត់ការក្រុមដ៏ល្អបំផុតមួយ នៅក្នុងទ្វីបអឺរ៉ុប បន្ទាប់ពីបានដឹកនាំក្រុមរបស់លោក លើកពាន Super Cup រួចរាល់ហើយនៅរដូវកាលនេះ ស្របពេល Inter ក៏កំពុងឈានទៅដល់ការលើកពានលីគផងដែរ បន្ទាប់ពីដាច់ដល់ទៅ ១៤ ពិន្ទុឈរនៅលើកំពូលតារាង Serie A ។

ជុំវិញការងារដ៏ល្អរបស់ Inzaghi នៅក្នុងក្លិប Inter បាននាំឲ្យមានរបាយការណ៍ជាច្រើនលើកឡើងថាគាត់អាចក្លាយជាអ្នកស្នងតំណែងដ៏មានសក្តានុពលមួយរបស់ លោក Jurgen Klopp ដែលនឹងត្រូវចាកចេញពី Liverpool នៅចុងបញ្ចប់រដូវកាលនេះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រធានក្លិប Inter បានមុខបដិសេធដោយទទូចថា លោក Inzaghi នឹងនៅតែបន្តសម្រាប់មុខតំណែងរបស់លោក លើសពីរដូវកាលនេះទៀត នឹងបាននិយាយប្រាប់ Sky Sport ថា ៖ ” គ្មានអ្វីគួរឱ្យសង្ស័យទេ យើងនឹងបន្តជាមួយគ្នា។ គាត់គឺជាគ្រូបង្វឹកដ៏ល្អម្នាក់។ Inzaghi នឹងស្នាក់នៅជាផ្នែកសំខាន់នៃគម្រោងរបស់យើងទៅមុខទៀត“៕

Similar Posts