អតីតកូនក្រុមលោក Ten Hag រូបនេះ បើកចំហការផ្ទេរមកក្លឹប Man Utd នាពេលអនាគត

wolf246 News Post 135

ខ្សែប្រយុទ្ធ Brian Brobbey របស់ក្លឹប Ajax ដែលធ្លាប់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានបើកផ្លូវ និងចង់ចូលរួមជាមួយ Man Utd នាពេលអនាគត។

គួរកត់សម្គាល់ថា កីឡាករវ័យ ២២ឆ្នាំ ធ្លាប់បានចំណាយពេល ១១រដូវកាល នៅទីក្រុង Amsterdam ពីអំឡុងឆ្នាំ ២០១០ ដល់ ២០២១។ ជាក់ស្តែង ខ្សែប្រយុទ្ធក្រុម Ajax ពាក់អាវលេខ៩ Brobbey កំពុងទាមទារប្រាក់ឈ្នួលបន្ថែម ដែលកុងត្រានឹងបន្តរយៈពេល ៣ រដូវកាលទៀត។ គួរជម្រាបដែរថា រូបគេចង់ផ្លាស់មកកាន់ទឹកដី Old Trafford ជាជាងក្លឹប Real Madrid និង Arsenal៕

Similar Posts