អតីតកីឡាករ Mesut Ozil បានដាក់ឈ្មោះ Real Madrid ថាជាក្រុមដែលមានភាគរយខ្ពស់បំផុត ក្នុងការបន្ត និងលើកពាន Champions League ឆ្នាំនេះ ។
ជាក់ស្តែង Madrid មានសិទ្ធិឡើងក្នុងការវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីបានយកឈ្នះទៅលើក្រុមការពារជើងឯក Manchester City ដ៏គួរឲ្យភ្ញាក់ផ្អើល ដោយសារស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ក្រោយបញ្ចប់ទៅបានត្រឹមលទ្ធផលស្មើគ្នាទាំងពីរជើង។
ហើយយ៉ាងណាមិញ នៅពេលសួរដល់ការប្រកួតរវាងក្រុមយក្សរបស់អឺរ៉ុបទាំងពីរខាងលើ Ozil បានប្រាប់ Marca ថា ៖“វាជាការប្រប្រកួតដ៏អស្ចារ្យ។ City បានបង្ហាញពីមូលហេតុដែលគ្មាននរណាម្នាក់ចង់លេងទល់នឹងពួកគេឡើយ។ ពួកគេបានគ្រប់គ្រងការប្រកួតច្រើនបំផុត។ប៉ុន្តែ Madrid នៅតែមានភាពវៃឆ្លាតដូចរាល់ដង។ ពួកគេការពារបានល្អណាស់” ។
លោកបន្តទៀតថា ៖ “ខ្ញុំគិតថាពេលនេះ Real Madrid គឺជាក្រុមដែលមានភាគច្រើនបំផុតក្នុងការឈ្នះវា។ ខ្ញុំជឿជាក់ថាពួកគេអាចឈ្នះ Champions League នៅរដូវកាលនេះបាន“៕