Atletico Madrid កំពុងសម្លឹងមើលឱកាសក្នុងការពង្រឹងបន្ថែមនៅតំបន់ការពារនៅក្នុងរដូវក្ដៅនេះ ហើយខ្សែការពារកណ្ដាលវ័យក្មេង Piero Hincapie ជាគោលដៅមួយសម្រាប់ក្លឹបយក្សអេស្ប៉ាញ។
កីឡាករវ័យ២២ឆ្នាំរបស់ក្លឹប Bayer Leverkusen បានបង្ហាញសមត្ថភាពយ៉ាងល្អនៅក្នុងរដូវកាលនេះ ដែលជួយក្រុមរបស់ខ្លួនឈ្នះជើងឯក Bundesliga ហើយបើយោងតាមសារព័ត៌មាន AS បានឱ្យដឹងថា Atletico បានទាក់ទងទៅ Leverkusen ដើម្បីផ្ទេរ កីឡាករអេក្វាទ័ររូបនេះ។
ប៉ុន្ដែសំណើរបស់ពួកគេត្រូវបានក្លឹបអាល្លឺម៉ង់បដិសេធ ដោយក្លឹបមិនចង់បាត់បង់សមាជិកដ៏សំខាន់នោះទេ ក្នុងគោលបំណងរក្សាលំនឹងក្រុមសម្រាប់រដូវកាលក្រោយ។
មុនពេលលេចឮដំណឹងពាក់ព័ន្ធនឹង Hincapie, Atletico ក៏ត្រូវបានភ្ជាប់ជាមួយនឹងខ្សែការពារ Jean-Clair Todibo របស់ Nice និង Cristhian Mosquera របស់ក្លឹប Valencia ផងដែរ៕