ក្លឹប Bayern Munich ហាក់កំពុងពិចារណាចាប់អារម្មណ៍ចង់បានគ្រូសញ្ជាតិបារាំង Zinedine Zidane ដែលទំនេរជើងអស់រយៈពេលជាច្រើនខែហើយនោះ។ វាបន្ទាប់តែលោក Thomas Tuchel ហាក់ធ្វើមិនសូវបានល្អនៅរយៈពេលចុងក្រោយ ជាពិសេសនៅក្របខ័ណ្ឌកំពូលអាល្លឺម៉ង់ Bundesliga។
អំពីស្ថានភាពអតីតគ្រូ Real Madrid បន្តិច ចាប់តាំងការខកខានដឹកនាំនៅរដូវកាលចុងក្រោយជាមួយស្តេចស ២០២០/២១ ក៏បន្តទំនេរជើងមកទល់សព្វថ្ងៃ ហើយធ្លាប់មានដំណឹងល្ហៀងៗទៅដឹកនាំក្លឹបពីរបីផ្សេងដែរ តែមិនឃើញកើតជាការទៅចូលរួមផ្លូវការទាល់តែសោះ។
ឥឡូវតាម Romano រាយការណ៍មក សារនេះខាងក្លឹបនៅទីក្រុង Munich ពិតជាចង់បាន Zidane តែអ្វីដែលសំខាន់លើការសម្រេចចិត្តរបស់សាមីខ្លួន មិនទាន់មើលឃើញការឲ្យសញ្ញាភ្លើងខៀវ វិជ្ជមាននៅឡើយទេ ពោលគ្រប់យ៉ាងគឺស្ថិតនៅក្រោមការឃ្លាំមើលដដែល។
បើតាមចចាមអារ៉ាមផ្សេងទៀតក៏ល្ហៀងៗថាគ្រូសញ្ជាតិបារាំង ហាក់ចង់ក្តោបយកឱកាសទៅដឹកនាំក្លឹបបិសាចក្រហម Manchester United ជាង ត្រង់កៅអីរបស់ Erik ten Hag ក៏ហាក់មិនទាន់ជានឹងធឹង ១០០ ភាគរយនោះដែរ នៅត្រៀមបញ្ចប់រដូវកាលខាងមុខ៕