Arsenal គ្រោងចំណាយលុយធំ ១៦៥លានផោន ដើម្បីទាក់ទាញតារាឆ្នើម២រូបនេះ

wolf246 News Post 121

ក្លឹបកាំភ្លើងធំ Arsenal កំពុងកំណត់គោលដៅលើខ្សែប្រយុទ្ធ និងខ្សែបម្រើស្លាបថ្មីនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ គឺកីឡាករ Alexander Isak របស់ Newcastle United និង Michael Olise របស់ Crystal Palace បាននិយាយថាត្រូវបានបញ្ចូលទៅក្នុងបញ្ជីសំរិតសម្រាំងផ្ទេររបស់ពួកគេ។

Isak គឺជាគោលដៅចម្បងមួយរបស់ Arsenal ហើយកីឡាករអន្តរជាតិស៊ុយអែតត្រូវបានតាមដានយ៉ាងខ្លាំងដោយក្រុមកាំភ្លើងធំ មុនពេលគាត់បានបញ្ចប់ការផ្ទេរប្រាក់ ៦៣លានផោន ទៅកាន់ក្រុម Magpies ក្នុងខែសីហា ឆ្នាំ ២០២២។ បច្ចុប្បន្ន Isak មានតម្លៃខ្លួនផ្ទេរប្រមាណ ១០០លានផោន។

ទន្ទឹមនឹងនោះ Olise បានធ្វើឱ្យនាយកដ្ឋានស៊ើបអង្កេតរបស់ Arsenal មានការចាប់អារម្មណ៍ បើទោះបីជាលេងបានត្រឹមតែ៩ប្រកួតនៅ Premier League រដូវកាលនេះ ដោយសារតែរបួសក៏ដោយ។ គួរជម្រាបដែរថា កីឡាករវ័យ ២២ឆ្នាំ ក៏កំពុងត្រូវបានតាមដានយ៉ាងខ្លាំងពី Manchester City និង Manchester United ខណៈពេលដែល Chelsea ធ្លាប់បានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងគួរសមលើខ្សែបម្រើស្លាបរូបនេះ ខណ:ដែលកិច្ចសន្យារហូតដល់ខែមិថុនាឆ្នាំ ២០២៧ នឹងមានតម្លៃ ៦៥លានផោន ក្នុងការដោះលែងនៅរដូវក្តៅនេះ៕

Similar Posts