បន្ទាប់ការបរាជ័យនៅទឹកដីខ្លួនឯងក្រោមថ្វីជើងភ្ញៀវ AS Roma ១-០ កាលពីជើងទី ១ ឥឡូវចូលមកដល់ជើងទី ២ សម្រេចក្រុមឡើងធ្លាក់ទៅវគ្គបន្ទាប់ ៤ ក្រុមចុងក្រោយ Europa League ក៏ត្រូវបានអ្នកចាត់ការក្លឹប AC Milan លោក Stefano Pioli អះអាងថា ប្រាកដនឹងអាចយកឈ្នះពួកគេបាន។
នេះមុនការប្រកួតមកដល់នៅវេលាម៉ោង ០២:០០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ១៩ មេសា អ្នកចាត់ការលោក Pioli បានរៀបរាប់យ៉ាងដូច្នោះថា៖ “កន្លងមកវាជាការប្រកួតបរាជ័យដ៏គួរឲ្យធុញទ្រាន់ តែការបញ្ចេញមតិគឺធម្មតាទេ”។
លោកបន្តទៀត៖ “ការវិនិច្ឆ័យទាំងអស់គឺគេមើលលទ្ធផល តែនេះវាជាប្រកួតមួយផ្សេងទៀត យើងបានមើលប្រកួតមុន និងដឹងច្បាស់អំពីអ្វីដែលត្រូវតែធ្វើ បើទោះបីយើងជួបប្រទះស្ថានភាពមួយផ្សេងទៀត តែខ្ញុំច្បាស់ អំពីរបៀបក្នុងការរារាំងពួកគេ ការប្រកួតនេះសំខាន់ណាស់ យើងទៅលេងនិងយកឈ្នះពួកគេ”។
រំឭកឲ្យដឹងដែរថា នេះជាក្លឹបមកពី Serie A តែមួយ ដែលនៅវគ្គ ៨ ក្រុមលែងមានការហាមឃាត់អ្វីទៀតហើយ ពាក់ព័ន្ធនឹងក្លឹបត្រូវផ្គូផ្គងប៉ះគ្នា។ ៣ គូផ្សេងទៀត មាន Marseille ត្រូវប៉ះ Benfica, West Ham ត្រូវប៉ះ Leverkusen និង Atalanta ត្រូវប៉ះ Liverpool៕