ខ្សែប្រយុទ្ធ Serge Gnabry របស់ Bayern Munich ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ចំពោះការចូលរួមប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយជើងទី២ទល់ Arsenal នាថ្ងៃពុធសប្ដាហ៍ក្រោយ។
កីឡាករដែលរកគ្រាប់បាល់មួយគ្រាប់សម្រាប់ Bayern Munich ក្នុងការប្រកួតស្មើគ្នា ២-២ នៅទឹកដីរបស់ Arsenal បានរងរបួសសាច់ដុំ អំឡុងការប្រកួតនោះ ហើយត្រូវអវត្តមានពីទីលានមួយរយៈ នេះបើយោងតាមការប្រកាសរបស់ក្លឹប។
Gnabry ទើបតែបានត្រលប់មកកាន់ការប្រកួតសម្រាប់ Bayern វិញ កាលពីខែមីនា បន្ទាប់ពីមានបញ្ហារបួសជាបន្ដបន្ទាប់ក្នុងរដូវកាលនេះ។
គេបានបង្ហាញសមត្ថភាពយ៉ាងល្អ ពេលត្រលប់ពីរបួសវិញ ដោយរកគ្រាប់បាល់៤គ្រាប់ ក្នុងចំណោម៥ប្រកួត ហើយក្នុងជំនួបទល់អតីតក្លឹបរបស់គេ Arsenal, គេរកគ្រាប់បាល់តាមស្មើសម្រាប់ Bayern ១-១ ក្នុងនាទីទី១៨៕