Morata អាចនឹងត្រលប់ទៅក្លឹបចាស់របស់ខ្លួនជាលើកទី៣ នារដូវក្ដៅខាងមុខ

wolf246 News Post 105

Alvaro Morata ពាក់ព័ន្ធនឹងការផ្ទេរ៦លើក ក្នុងអាជីពជាកីឡាករបាល់ទាត់ រវាង៤ក្លឹបគឺ Real Madrid, Juventus, Chelsea និង Atletico Madrid ដែលជាក្លឹបបច្ចុប្បន្នរបស់គេ។

មានដំណឹងលេចឮថា Morata អាចនឹងចាកចេញពីរាជធានីប្រទេសអេស្ប៉ាញ នារដូវក្ដៅនេះ ស្របពេលមានក្លឹបចាស់មួយ កំពុងចង់បានគេត្រលប់ទៅវិញ។

យោងតាមប្រភពពី Gazzetta dello Sport បានឱ្យដឹងថា ក្លឹប Juventus ចាប់អារម្មណ៍ខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ ហើយក្លឹប និងរូបគេនៅតែរក្សាទំនាក់ទំនងបានល្អជាមួយគ្នា។

Atletico មានគម្រោងក្នុងការរុះរើក្រុមទ្រង់ទ្រាយធំ នៅក្នុងរដូវក្ដៅ ដោយ Morata រួមជាមួយ Angel Correa និង Memphis Depay មានដំណឹងភ្ជាប់នឹងការចាកចេញពីក្លឹប៕

Similar Posts