អតីតកីឡាកររបស់ Tottenham Hotspur លោក Rafael van der Vaart បាននិយាយរិះគន់អ្នកចាំទី Arsenal, David Raya ចំៗ ចំពោះការលេងទល់នឹង Bayern Munich។
ក្រុមកាំភ្លើងធំបញ្ចប់ការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ Champions League ទល់នឹង Bayern Munich ដោយលទ្ធផល ២-២ នៅកីឡដ្ឋាន Etihad ហើយលោក Mikel Arteta និយាយថាក្រុមរបស់ខ្លួនផ្ដល់គ្រាប់បាល់ទាំងពីរគ្រាប់នេះដល់គូប្រកួត។
អតីតារាឆ្នើមក្រុមមាន់ខ្នាយមាសលោក Van der Vaart បានរិះគន់អ្នកចាំទី Raya ដោយលើកជាសំណួរថាតើ កីឡាកររូបនេះសមជាអ្នកចាំទីដែរឬទេ។
លោក បាននិយាយថា៖ “សូមមើលទៅ Raya ចុះ។ តើកីឡាករម្នាក់នេះសមជាអ្នកចាំទីដែរទេ? Kane មិនទាន់មានចលនាផង ប៉ុន្ដែ Raya ផ្ដួលខ្លួនទៅលើទីលានទៅហើយ”៕