Chelsea បង្កើនចំណាប់អារម្មណ៍លើកីឡាករឆ្នើម Athletic Bilbao

wolf246 News Post 93

ក្លឹបតោខៀវ Chelsea កំពុងនាំមុខគូប្រជែងរបស់ពួកគេក្នុងការប្រជែង ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Nico Williams របស់ក្លឹប Athletic Bilbao។ ទន្ទឹមនឹងនេះ គ្រូបង្វឹក Chelsea លោក Mauricio Pochettino និងក្រុមរបស់គាត់បច្ចុប្បន្ន កំពុងប្រយុទ្ធប្រជែងដើម្បីទទួលបានកៅអីវគ្គជម្រុះទ្វីបអឺរ៉ុប សម្រាប់រដូវកាលក្រោយជាមួយនឹងពានរង្វាន់ Premier League ឬក៏ FA Cup ផងដែរ។

Chelsea មានឆន្ទៈក្នុងការចំណាយប្រាក់ ៤៣លានផោន លើការចុះហត្ថលេខាលើខ្សែបម្រើស្លាបវ័យ ២១ ឆ្នាំរូបនេះ ដែល​វាជា​តួ​លេខ​​អាច​នឹង​ហួស​ពី​លទ្ធភាព​របស់ Chelsea ប៉ុន្តែតោខៀវនឹងមានការធានា​ពី​លក្ខខណ្ឌ​លក់ចេញ សម្រាប់ធ្វើ​ការ​ផ្លាស់​ប្តូរ​ក្នុងកិច្ចព្រមព្រៀងមួយ ដើម្បី​បញ្ចប់​ការ​ផ្ទេរ​នេះ៕

Similar Posts