ខ្សែបម្រើ Scott McTominay របស់ក្រុមបិសាចក្រហម Manchester United នឹងអវត្តមានប្រហែល ៣សប្តាហ៍ បន្ទាប់ពីជួបបញ្ហារបួសជង្គង់ ក្នុងការប្រកួតបរាជ័យជាមួយ Chelsea ៤:៣ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
របាយការណ៍បានបន្ថែមថា ការរងរបួសជង្គង់របស់ McTominay នៅ Stamford Bridge គឺធ្ងន់ធ្ងរ ខណៈនឹងត្រូវខកខានចូលទីលានវិញរហូតដល់ជាង១ខែ។
គួរជម្រាបដែរថា កីឡាករវ័យ ២៧ឆ្នាំ នឹងមិនមានវត្តមានសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup របស់ Man United ទល់នឹងក្រុមជើងឯក Coventry City នៅថ្ងៃទី២១ ខែមេសា ខាងមុខនេះផងដែរ។ តែជាសំណាងល្អវិញសម្រាប់ក្រុមរបស់លោក Erik ten Hag បច្ចុប្បន្ននេះ គាត់មានជម្រើសខ្សែបម្រើកណ្តាលជាច្រើនរួមមាន Casemiro, Sofyan Amrabat និង Kobbie Mainoo ៕