គ្រូបង្វឹក Ruben Amorim បានយល់ព្រមទៅជំនួសតំណែងរបស់ Klopp ហើយ​

wolf246 News Post 89

លោក Ruben Amorim អ្នកចាត់ការទូទៅរបស់ក្លិប Sporting Lisbon ត្រូវបានគេរាយការណ៍មកថា បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិបហង្សក្រហម Liverpool ហើយ ដើម្បីទៅស្នើតំណែងរបស់លោក Jurgen Klopp នៅរដូវកាលក្រោយ។

ជាក់ស្តែងបុរសវ័យ ៣៩ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងបង្ហាញភាពលេចធ្លោខ្លាំង និងកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបជាច្រើននៅតំបន់អឺរ៉ុប ដោយបានដឹកនាំ Sporting ឲ្យឈ្នះពានរង្វាន់ធំៗជាច្រើនរួចមកហើយ ក្នុងអំឡុងពេលរបស់លោកនៅរដ្ឋធានីរបស់ប្រទេសព័រទុយហ្គាល់។

ហើយឥឡូវនេះ យោងតាមសារព័ត៌មាន Sky Germany បានបង្ហាញថា លោក Amorim បានធ្វើការពិភាក្សាវិជ្ជមានជាបន្តបន្ទាប់ជាមួយក្រុមប្រឹក្សាភិបាលរបស់ Liverpool ហើយឥឡូវនេះបានឈានដល់ការយល់ព្រមលើកិច្ចព្រមព្រៀងជាគោលមួយ ក្នុងការដឹកនាំក្រុមអង់គ្លេស នៅរដូវក្តៅខាងមុខនេះ។

ប្រភពដដែលនេះ បានអះអាងទៀតផងដែរថាកិច្ចព្រមព្រៀងខាងលើនេះ គឺមានរយៈពេល ៣ ឆ្នាំ ដែលអាចនឹងឃើញលោក Amroim បន្តស្នាក់នៅទឹកដី Anfield រហូតដល់រដូវកាលឆ្នាំ២០២៧ ឯណោះ៕

Similar Posts