Vidic ថា Mainoo បានធ្វើឲ្យលោកនឹកឃើញទៅដល់ជើងឯករបស់ Real Madrid ម្នាក់

wolf246 News Post 79

អតីតខ្សែការពារឆ្នើមរបស់ក្លិបបិសាចក្រហម Manchester United លោក Nemanja Vidic ថ្មីៗនេះ បានធ្វើការកោតសរសើរយ៉ាងខ្លាំង ជុំវិញការបង្ហាញសមត្ថភាពរបស់កីឡាករ Kobbie Mainoo អំឡុងការប្រកួតទល់នឹងក្រុម Liverpool ដោយថែមទាំងបានប្រៀបធៀបគេទៅនឹងខ្សែបម្រើ Luka Modric ផងដែរ។

ជាក់ស្តែងគ្រាប់បាល់បញ្ចូលទីរបស់ Mainoo នៅក្នុងតង់ទីពីរ បានជួយឲ្យក្រុម Man United រកបាន ១ពិន្ទុ ពីការប្រកួតដោយលទ្ធផលស្មើគ្នា ២–២ ទល់នឹងក្រុមរបស់លោក Jurgen Klopp នៅទឹកដី Old Trafford កាលពីយប់មិញ។

ដោយមានឱកាសក្នុងការចូលមកលេងនៅក្នុងឈុតធំរបស់ក្លិប United ក្រោមការដឹកនាំរបស់ Erik ten Hag ឥឡូវនេះ Mainoo ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ស្របពេលការបង្ហាញគុណផលដ៏លេចធ្លោរបស់គេ ត្រូវបានគេយកទៅប្រៀបធៀបជាមួយវិរបុរសបាល់ទាត់ផ្សេងទៀតរួចមកហើយ។

ហើយយ៉ាងណាមិញ ឥឡូវនេះ Vidic បាននិយាយថា Mainoo ហាក់បានរំលឹកលោកអំពី Modric ដែលជុំវិញការបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់គាត់ នៅក្នុងក្លិប Real Madrid និងថែមទាំងត្រូវបានគេចាត់ទុកថាជាកីឡាករខ្សែបម្រើដ៏ល្អបំផុតមួយរូបគ្រប់ពេលវេលាផងដែរ។

លើសពីនេះ Vidic បានប្រាប់ Premier League Productions ថា “Mainoo ពិតជាអស្ចារ្យណាស់។ ជាពិសេសការយល់ដឹងរបស់គាត់ នៅក្នុងការប្រកួត។ ពេលខ្លះគាត់បានរំលឹកខ្ញុំច្រើនអំពី Modric ។ អ្នកអាចមើលឃើញពីភាពវៃឆ្លាតរបស់គាត់ ក្នុងការផ្លាស់ប្តូរពីតំបន់បម្រើទៅប្រយុទ្ធ ហើយគាត់ពិតជាពិបាកក្នុងការតាមបិទណាស់“៕

Similar Posts