Top 5 ដែលរកបាន Hat-trick ច្រើនជាងគេប្រចាំសតវត្សន៍ទី21 ក្នុងនោះក៏មានកីឡាករអាស៊ីម្នាក់ដែរ

wolf246 News Post 77

នៅក្នុងការប្រកួតបាល់ទាត់ តួនាទីរបស់ខ្សែប្រយុទ្ធគឺសំខាន់ណាស់ក្នុងការរកគ្រាប់បាល់ ហើយការរកបានគ្រាប់បាល់ ៣ គ្រាប់ក្នុងមួយប្រកួត (hat-trick) គឺកាន់តែអស្ចារ្យសម្រាប់ខ្សែប្រយុទ្ធរូបនោះ។

បើយើងនិយាយពីបាល់ទាត់បច្ចុប្បន្ននៅក្នុងសតវត្សន៍ទី ២១ នេះ គឺមិនទាន់មានខ្សែប្រយុទ្ធណាអាចរកបានគ្រាប់បាល់ hat-trick លើសខ្សែប្រយុទ្ធរបស់ Al-Nassr កីឡាករ Cristiano Ronaldo នៅឡើយទេ ដោយបច្ចុប្បន្នគាត់កំពុងស្ថិតនៅតំណែងលើគេ ពោលគឺធ្លាប់រកបានគ្រាប់ hat-trick រហូតដល់ទៅ ៦៥ ដងឯណោះ ខណៈដែលចំនួននេះ គឺបានលើស Lionel Messi ដែលឈរនៅតំណែងលេខ ២ ចំនួន ៨ ដង។

នៅថ្ងៃនេះខាង Keylatop នឹងលើកយកកីឡាករបាល់ទាត់ចំនួន ៥ រូប ដែលរកបានគ្រាប់ hat-trick បានច្រើនជាងគេប្រចាំសតវត្សន៍ទី ២១ នៃ៖
៥. ខ្សែប្រយុទ្ធសញ្ជាតិ អ៊ុយរូហ្គាយ Luis Suarez ធ្លាប់រកបាន hat-trick ចំនួន ៣០ ដង

៤. ខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ Robert Lewandowski ធ្លាប់រកបាន hat-trick ៣១ ចំនួន

៣. ខ្សែប្រយុទ្ធសញ្ជាតិ ម៉ាល់ឌីវ Ali Ashfaq ធ្លាប់រកបាន hat-trick ចំនួន ៣៥ ដង

២. ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន Lionel Messi ធ្លាប់រកបាន hat-trick ចំនួន ៥៧ ដង

១. ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ Cristiano Ronaldo ធ្លាប់រកបាន hat-trick ចំនួន ៦៥ ដង៕

Similar Posts