Erik Ten Hag ជឿជាក់ថាលោកនឹងបន្តដឹកនាំ Man Utd នារដូវកាលក្រោយព្រោះមូលហេតុនេះ

wolf246 News Post 69

ចាប់តាំងពីចូលរួមជាមួយក្រុម Man Utd កាលពីឆ្នាំ២០២២ មក លោក Erik ten Hag មិនទាន់បង្ហាញពីភាពខ្លាំងរបស់ក្រុមដូចអ្វីដែលអ្នកគាំទ្ររំពឹងនៅឡើយទេ បើទោះបីជារដូវកាលមុនលោកបានដឹកនាំក្រុមឱ្យបានជាប់ Top 3 ឬឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ក្តី។ ចូលមកដល់រដូវកាលនេះ លោកក៏មានពាក្យចចាមអារ៉ាមមួយចំនួនទាក់ទងនឹងការបណ្ដេញចេញពីតំណែងដូចគ្នា។

លោក Erik ten Hag បានប្រាប់សារព័ត៌មាន Sky Sports ថា៖

ខ្ញុំមិនខ្វល់នោះឡើយ។ ខ្ញុំកំពុងតែផ្តោតលើការងាររបស់ខ្ញុំ ដំណើរការនៃការដឹកនាំក្រុមរបស់ខ្ញុំ ក្នុងគម្រោងមួយនេះប៉ុណ្ណោះ។ ខ្ញុំពិតជាស្រឡាញ់ និងរីករាយជាមួយការងារនេះណាស់។ សម្រាប់ខ្ញុំ វាគឺជាឧបសគ្គមួយដែលខ្ញុំត្រូវព្យាយាមដោះស្រាយ។ វាមិនអាចដូចអ្វីដែលយើងចង់បានគ្រប់ពេលនោះទេ ហើយលទ្ធផលក៏ដូចគ្នា ប៉ុន្តែខ្ញុំប្រាកដថាពួកយើងកំពុងតែដើរលើផ្លូវដ៏ត្រឹមត្រូវមួយ ហើយពួកយើងនឹងទទួលបានអ្វីដែលពួកយើងចង់បាន។

យ៉ាងណាមិញ មានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថាក្រុម Man Utd អាចនឹងនាំយកលោក Gareth Southgate មកដឹកនាំបន្តបន្ទាប់ពីលោកផុតកុងត្រាជាមួយក្រុមជម្រើសជាតិអង់គ្លេស ក្រោយពីព្រឹត្តិការណ៍ EURO 2024។គួរបញ្ជាក់ផងដែរថា លោក Erik ten Hag កំពុងតែផ្តោតលើការដឹកនាំក្រុម Man Utd ក្នុងរដូវកាលនេះ និងបន្តក្តីសង្ឃឹមរបស់ក្រុមជាមួយនឹងពានរង្វាន់ FA Cup បូករួមទាំងដណ្ដើមកៅអី ដើម្បីទៅលេង Champions League នារដូវកាលក្រោយ៕

Similar Posts