អ្នកចាត់ការទូទៅក្លិប Manchester City លោក Pep Guardiola ជឿជាក់ថា Phil Foden មានសមត្ថភាពគ្រប់គ្រាន់ដើម្បីជាប់ឈ្មោះជាកីឡាករល្អជាងគេប្រចាំរដូវកាលនៃក្របខណ្ឌ Premier League។
ជាការពិតណាស់ នៅក្នុងរដូវកាលនេះ Foden កំពុងតែធ្វើព្យុះធ្វើភ្លៀងខ្លាំងមែនទែនទាំងក្នុងក្របខណ្ឌ Premier League និង Champions League ពោល គេបង្ហាញខ្លួនបានសរុបគិតគ្រប់ព្រឹត្តិការណ៍ចំនួន ៤០ប្រកួត រកបាន ២០គ្រាប់ និង Assists បាន ៩លើក ជា ស្ថិតិដ៏ល្អមួយ ខណៈ រូបគេជារឿយៗតែងតែលេងជាជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Pep Guardiola។
ទាក់ទងនឹងរឿងខាងលើ លោក Pep បាននិយាយថា៖
មានកីឡាករជាច្រើនដែលលេងបានល្អមែនទែននៅក្នុងរដូវកាលនេះ ប៉ុន្តែ ខ្ញុំគិតថា Foden ជា បេក្ខភាពឈានមុខគេក្នុងការជាប់ឈ្មោះជាកីឡាករល្អបំផុតក្នុងរដូវកាលនេះ បើយើងមើលពីការលេង និង តួលេងរបស់គាត់៕