អីយ៉ាស់! កាលនៅពីក្មេង Cole Palmer ក៏ធ្លាប់ជាអ្នកគាំទ្រ​ Man Utd ដែរតើ

wolf246 News Post 57

តារាឆ្នើមកំពុងលេចធ្លោនៅ Chelsea, Cole Palmer ត្រូវបានសួរថាតើ នៅពីក្មេងគេជាអ្នកគាំទ្រ Manchester United ឬទេ ក្រោយឃើញរូបភាពកាលពីកុមាររបស់ខ្សែបម្រើរូបនេះ ជាមួយអាវក្រុមបិសាចក្រហម។

Palmer រកគ្រាប់បាល់ហេតទ្រីគក្នុងការប្រកួតជ័យជម្នះសម្រាប់ Chelsea ៤-៣ លើ Man United បន្ទាប់ពីធ្វើបានពីរគ្រាប់នៅនាទីបន្ថែមយ៉ាងគួរឱ្យភ្ញាក់ផ្អើល។

ទន្ទឹមនឹងការប្រកួតរវាង ក្រុមតោខៀវ និងក្រុមបិសាចក្រហម មានការចែកចាយរូបភាពរបស់ខ្សែបម្រើអង់គ្លេសរូបនេះ កាលនៅពីក្មេងជាមួយអាវ Man United ហើយគេត្រូវបានសួរបញ្ជាក់ថាតើជាអ្នកគាំទ្រក្រុមនេះដែរឬយ៉ាងណា កាលនៅពីក្មេង។

អតីតយុវជនរបស់ Manchester City រូបនេះបានតបថា៖ “មែនហើយ នៅពេលខ្ញុំនៅពីក្មេង ខ្ញុំជាអ្នកគាំទ្រ United”។

គេបានបន្ថែមថា៖ “ខ្ញុំគិតពីការព្យាយាម និងធ្វើរឿងដដែលៗ។ ប៉ុន្ដែខ្ញុំបានរកគ្រាប់បាល់នៅក្រៅដី និងប៉ុន្មានគ្រាប់ផ្សេងទៀតនៅទីនេះ(Stamford Bridge) ដូច្នេះខ្ញុំពិតជារំភើបខ្លាំងណាស់។ ខ្ញុំព្យាយាមលេងក្នុងមួយប្រកួតៗឱ្យបានល្អ ហើយបង្ហាញអ្នកគាំទ្ររបស់ Chelsea និងគ្រប់គ្នា នូវអ្វីដែលខ្ញុំធ្វើពេលមកទីនេះ ហើយនោះគឺជាការលេងបាល់ទាត់”៕

Similar Posts