Luis Enrique ប្រកាសបែបនេះ មុនជួបក្រុមចាស់ Barcelona នៅ UCL

wolf246 News Post 54

អ្នកចាត់ការរបស់ Paris Saint-Germain លោក Luis Enrique បាននិយាយប្រាប់អ្នកសារព័ត៌មាន មុនការប្រកួត Ligue 1 ទល់នឹង Clermont ដោយលោកបានត្រៀមយុទ្ធសាស្ដ្រសម្រាប់ការប្រកួត UEFA Champions League នាប៉ុន្មានថ្ងៃខាងមុខ។

លោក Enrique ជាអតីតអ្នកចាត់ការ Barcelona ហើយលោកធ្លាប់ដឹកនាំពួកគេទទួលជោគជ័យយ៉ាងច្រើន ជាពិសេសបានឈ្នះ Treble(La Liga, UCL និង Copa del Rey) នារដូវកាល ២០១៤-១៥។

ទោះយ៉ាងណាក្ដី បុរសជនជាតិអេស្ប៉ាញរូបនេះ នឹងដឹកនាំការប្រកួតទល់នឹងអតីតក្លឹបរបស់លោក ក្នុងវគ្គ៨ក្រុមចុងក្រោយ។

លោក Enrique បាននិយាយថា៖ “ខ្ញុំមកពីទីក្រុង Gijon(អេស្ប៉ាញ) សូម្បីតែការនិយាយរបស់ខ្ញុំក៏បានបង្ហាញបែបនេះដែរ។ ប៉ុន្ដែពេលនេះផ្ទះរបស់ខ្ញុំនៅប៉ារីស ផ្ទះរបស់ខ្ញុំ ក្លឹបរបស់ខ្ញុំ, អតីតកាល និងអនាគតមិនត្រូវបានរាប់បញ្ចូលនោះទេ អ្វីដែលត្រូវគិតនោះគឺបច្ចុប្បន្ន”៕

Similar Posts