Real Madrid ត្រៀមបញ្ជូនកីឡាករម្នាក់ត្រលប់ទៅក្លឹបដើមវិញ​ក្រោយចប់រដូវកាលនេះ

wolf246 News Post 47

អ្នកចាំទី Kepa Arrizabalaga មានការត្រៀមខ្លួនចាកចេញពីក្លឹប Real Madrid ហើយត្រលប់ទៅកាន់ក្លឹប Chelsea វិញ នាខែមិថុនាខាងមុខ នៅពេលដែលកិច្ចសន្យាខ្ចីជើងរបស់គេ ជាមួយក្លឹបអេស្ប៉ាញផុតសុពលភាព។

Kepa ត្រូវបានក្លឹបអធិរាជសនាំយកមកកាន់ទឹកដី Santiago Bernabeu ក្រោមលក្ខខណ្ឌខ្ចីពីក្លឹបតោខៀវ កាលពីរដូវក្ដៅកន្លងទៅ ដើម្បីជំនួស Thibaut Courtois ដែលមានបញ្ហារបួសរយៈពេលវែងមុនពេលរដូវកាលបានចាប់ផ្ដើម។

កាលចូលរួម Real Madrid ដំបូងៗ កីឡាករអេស្ប៉ាញរូបនេះ ទទួលបានឱកាសច្រើនក្នុងការបង្ហាញខ្លួន ប៉ុន្ដែដោយសារបញ្ហារបួស និងការបង្ហាញសមត្ថភាពយ៉ាងល្អរបស់ Andriy Lunin បានធ្វើឱ្យ Kepa លែងមានឱកាសលេងក្នុងការប្រកួតនាមួយរយៈចុងក្រោយនេះ។

យោងតាមអ្នកសារព័ត៌មាន Fabrizio Romano បានឱ្យដឹងថា Real Madrid នឹងបន្ដកិច្ចសន្យាថ្មីសម្រាប់ Lunin ហើយរង់ចាំការត្រលប់មកវិញរបស់ Courtois ហើយ Kepa នឹងត្រលប់ទៅក្លឹប Chelsea វិញ៕

Similar Posts