Real Madrid ត្រៀមចាយ ១.៥លានអឺរ៉ូ ដើម្បីកីឡាករមួយរូបនៅបន្ដជាមួយក្លឹប

wolf246 News Post 46

Real Madrid នឹងមានការពង្រីកក្រុមរបស់ពួកគេឱ្យកាន់តែធំឡើង ដោយមានក្ដីរំពឹងពីការមកដល់របស់ Kylian Mbappe, Endrick ក៏ដូចជា Alphonso Davies។

Mbappe និង ខ្សែប្រយុទ្ធវ័យក្មេងប្រេស៊ីល មិនត្រឹមតែជាជម្រើសខ្សែប្រយុទ្ធសម្រាប់ក្រុមអធិរាជសនារដូវកាលក្រោយនោះទេ ប៉ុន្ដែ Joselu Mato ក៏ត្រូវបានរំពឹងថា នឹងចូលរួមទឹកដី Santiago Bernabeu ជាអចិន្ត្រៃផងដែរ។

យោងតាមប្រភពពីសារព័ត៌មាន AS បានរាយការណ៍ថា ក្លឹបអធិរាជសចង់អនុវត្តលក្ខខណ្ឌទិញផ្ដាច់ខ្សែប្រយុទ្ធរបស់ក្រុម Espanyol ដែលមានតម្លៃប្រមាណ១.៥លានអឺរ៉ូ។

Joselu បានចូលរួម Real Madrid ក្នុងទីផ្សាររដូវក្ដៅនេះ ក្រោមកិច្ចសន្យាខ្ចីជើងរយៈពេលមួយឆ្នាំ ហើយតាមគោលការណ៍របស់ក្លឹប សម្រាប់កីឡាករដែលមានអាយុពី៣០ឆ្នាំឡើង មានសិទ្ធិបន្ដកុងត្រាតែរយៈពេល១២ខែប៉ុណ្ណោះ៕

Similar Posts