អ្នកចាត់ការ Brighton and Hove Albion លោក Roberto De Zerbi បានពន្យល់មូលហេតុដែលលោក មិនបញ្ចូលឈ្មោះខ្សែប្រយុទ្ធ Ansu Fati ទៅក្នុងបញ្ជីកីឡាករសម្រាប់ការប្រកួត Premier League ទល់នឹង Brentford។
កីឡាករអេស្ប៉ាញ ដែលបានផ្លាស់ទៅកាន់ Brighton ក្រោមកិច្ចសន្យាខ្ចីជើងរហូតដល់ដំណាច់រដូវកាលនេះ បានអង្គុយបម្រុងក្នុងជំនួបទល់ Liverpool ប៉ុន្ដែមិនបានចូលលេងនោះទេ ហើយក្រោមមកក្នុងប្រកួតបន្ទាប់ទល់ Brentford គេមិនមានឈ្មោះក្នុងបញ្ជីក្រុមឡើយ។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ លោក De Zerbi បាននិយាយថា៖ “Fati និង Valentin Barco ខ្ញុំបានសម្រេចចិត្តមិនដាក់ពួកគេក្នុងបញ្ជីប្រកួតនេះទេ។ ខ្ញុំចង់ឱ្យពួកគេហ្វឹកហាត់ដោយខ្លួនឯង ដើម្បីបង្កើនកាយសម្បទារបស់ពួកគេ”។
ការចូលរួមរបស់ Fati នៅ Brighton ពុំសូវទទួលបានផ្លែផ្កាល្អនោះទេ ដោយគេរកគ្រាប់បាល់បញ្ចូលទី៤គ្រាប់បាល់៤គ្រាប់ និង assist មួយគ្រាប់ ក្នុង២៦ប្រកួត ហើយភាគច្រើនត្រូវបានប្ដូរចូលពីកៅអីបម្រុង៕