ខ្សែប្រយុទ្ធ Joao Felix បានផ្ដល់សម្ភាសន៍ជាមួយ Jijantes ដោយនិយាយពីប្រធានបទជាច្រើន ហើយក្នុងនោះ កីឡាករព័រទុយហ្កាល់មានបំណងចង់ឱ្យមិត្តរួមក្រុមជម្រើសជាតិរបស់ខ្លួន ផ្លាស់ទៅ Barcelona។
កីឡាករដែល ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ ទទូចឱ្យក្លឹបអ្នកមានបុណ្យនាំយកមកចូលរួមនៅទឹកដី Camp Nou គឺខ្សែបម្រើ Bernardo Silva ដែលគេធ្លាប់លេងជាមួយគ្នានៅក្រុមជម្រើសជាតិព័រទុយហ្កាល់។
Felix បាននិយាយថា៖ “ខ្ញុំសង្ឃឹមថា Barca នឹងចុះហត្ថលេខានាំយករូបគាត់។ គាត់ជាកំពូលកីឡាករ និងបុគ្គលដ៏ឆ្នើមម្នាក់។ គាត់បានសួរខ្ញុំអំពី Barcelona។ គាត់មានគ្រួសារនៅទីនេះ។ គាត់បានសួរខ្ញុំពីអ្វីៗនៅទីនេះ។ ខ្ញុំបានប្រាប់គាត់ថាគ្រប់យ៉ាងនៅទីនេះគឺល្អសម្រាប់គាត់ ដើម្បីមក។ ប្រសិនបើខ្ញុំជាលោក Deco(នាយកផ្នែកកីឡារបស់ Barca) ខ្ញុំអាចនឹងចុះហត្ថលេខាយក Bernardo Silva ដោយគ្មានក្ដីសង្ស័យនោះទេ”៕