យោងតាមសារព័ត៌មាន Daily Mail បានអះអាងថា ក្លឹបបិសាចក្រហម Manchester United នឹងឈប់គ្រងឈុតអាវក្រៅដីពណ៌បៃតងបន្តទៀត ដោយសារតែហេតុផលមានប្រផ្នូលមិនល្អ និងមិនមានសំណាង សូម្បីតែអ្នកគាំទ្រ Man Utd ក៏បានបញ្ចេញមតិលើឈុតអាវមួយនេះថា «វាមិនឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់ក្លឹប Old Trafford នោះទេ»។
គួរជម្រាបដែរថា ឈុតដែលនាំសំណាងមកកាន់ក្រុមបិសាចក្រហម គឺឈុតអាវលេងក្នុងដីពណ៌ក្រហម ដោយវាបានបង្ហាញពីអត្តសញ្ញាណ និងអំណាចរបស់ក្រុមផងដែរ។ សរុបមកវិញ ឈុតអាវពណ៌បៃតងមិនលេចចេញនៅលើទីលានប្រកួតបន្តទៀតនោះទេ ដោយក្លឹបនឹងជ្រើសរើសយកឈុតពណ៌ស មកជំនួសវិញ៕