Pires បានប្រាប់ឱ្យ Mbappe បដិសេធជាមួយ Real Madrid ហើយផ្លាស់ទៅក្លឹបមួយនេះនៅអង់គ្លេស

wolf246 News Post 33

អនាគតរបស់ Kylian Mbappe ស្ថិតនៅក្នុងការតាមដានពីមជ្ឈដ្ឋានជុំវិញបាល់ទាត់ ខណៈ Real Madrid ត្រូវបានរំពឹងថា ជាគោលដៅធំបំផុតមួយ ដែលខ្សែប្រយុទ្ធបារាំងអាចនឹងចូលរួម។

ទោះយ៉ាងណាក្ដី អតីតខ្សែប្រយុទ្ធក្លឹប Arsenal លោក Robert Pires បានទទូចឱ្យតារាឆ្នើមរបស់ PSG រូបនេះ ច្រានចោលសំណើរបស់ Real Madrid ហើយទៅចូលរួមក្លឹបនៅអង់គ្លេស។

អតីតម្ចាស់ពាន World Cup 1998 បាននិយាយថា៖ “ខ្ញុំសុំទោស Kylian, អ្នកមិនមែនជាមនុស្សដំបូង ដែលបានបដិសេធ Real Madrid នោះទេ។ ខ្ញុំមិនដឹងថា អ្នកសម្រេចចិត្តបែបណាឡើយ ប៉ុន្ដែខ្ញុំបានបដិសេធ Madrid ព្រោះខ្ញុំមានជម្រើសពីរផ្សេងទៀត។”។

“ប្រាកដណាស់ ប្រសិនបើខ្ញុំមិនមានសំណើពី Arsenal និង Juventus ទេនោះ ខ្ញុំអាចនឹងទៅ Real Madrid។ ខ្ញុំចង់ឃើញគេលេងនៅ Liverpool។ ខ្ញុំគិតថា គេមានលទ្ធភាពក្នុងការបដិសេធ Real Madrid”៕

Similar Posts