អតីតប្រធានក្រុម Manchester United លោក Roy Keane បានធ្វើការសង្កេតក្នុងតួនាទីរបស់គាត់ជាអ្នកវិភាគឲ្យទូរទស្សន៍ Sky Sports បន្ទាប់ពី Haaland គ្មានគ្រាប់បាល់ក្នុងការប្រកួតស្មើរបស់ Man City ទល់នឹងគូប្រជែងដណ្តើមជើងឯកលីគ Arsenal កាលពីថ្ងៃអាទិត្យ។
Keane បានឯកភាពដែលថា Haaland ជាកំពូលកីឡាកររកគ្រាប់បាល់ បន្ទាប់ពីឈ្នះស្បែកជើងមាសកាលពីរដូវកាលមុន ដែលស្ថិតក្នុងលំដាប់ថ្នាក់កំពូលចំពោះការរកគ្រាប់បាល់ ប៉ុន្តែបានបន្ថែមទៀតថា ការប្រកួតគ្រប់វគ្គទាំងអស់របស់គាត់គឺប្រៀបបានទៅនឹងការលេងនៅលីគតែមួយ តែកីឡាករពីរនាក់ផ្សេងគ្នា។
លោក Guardiola មិនចាប់អារម្មណ៍ចំពោះការលើកឡើងនេះទេ ដោយបានលើកហេតុផលថា Haaland គឺជាឧបករណ៍សំខាន់ក្នុងភាពជោគជ័យបីរបស់ Man City កាលពីរដូវកាលមុន ហើយបានទទូចថារាល់ការស្តីបន្ទោសចំពោះការមិនស៊ុតបញ្ចូលទីទល់នឹង Arsenal គួរតែត្រូវស្តីបន្ទោសជាក្រុមទាំងមូល។
លោក Guardiola បាននិយាយថា៖
“ខ្ញុំមិនយល់ស្របជាមួយគាត់ទេ។ គាត់ជាខ្សែប្រយុទ្ធល្អបំផុតក្នុងពិភពលោក ហើយគាត់បានជួយយើងឱ្យឈ្នះអ្វីដែលយើងបានឈ្នះកាលពីរដូវកាលមុន។ Erling គឺជាកីឡាករដ៏ពិសេស។
ហេតុផលដែលយើងមិនបានបង្កើតឱកាសមិនមែនដោយសារតែ Erling នោះទេ។ ស្តង់ដារដែល Erling មានគឺមិនគួរឱ្យជឿ ហើយអ្នករាល់គ្នារំពឹងលើអ្វីផ្សេងទៀត។