Rodrygo សប្បាយចិត្តយ៉ាងខ្លាំងដែលរកបាន 2គ្រាប់ក្នុងការជួបជាមួយ At Bilbao

wolf246 News Post 23

ការលើកឡើងរបស់ខ្សែបម្រើប្រយុទ្ធស្លាប Rodrygo បាននិយាយក្រោយបញ្ចប់ការប្រកួតពេលផ្តួល Bilbao ២ទល់និង០ កាលពីថ្ងៃចន្ទថា៖ “ការត្រលប់មកវិញរបស់ Militao ធ្វើឱ្យខ្ញុំសប្បាយចិត្តជាងគ្រាប់បាល់របស់ខ្ញុំទៅទៀត ពីព្រោះខ្ញុំដឹងថាខ្ញុំនឹងស៊ុតបញ្ចូលទីម្តងទៀត នេះព្រោះវាជាពេលវេលាពិសេសមួយសម្រាប់គាត់ (Militao)”។

គួររំលឹកផងដែរថាខ្សែការពារអន្តរជាតិប្រេស៊ីល Militao បានវិលត្រឡប់មកជួយក្រុម Real Madrid វិញបន្ទាប់ពីសម្រាក រយៈពេលប្រាំពីរខែដោយបញ្ហារបួសដាច់សរសៃពួរជង្គង់ ពោលគឺបានរបួសពេលលេងទល់នឹង Bilbao ដូចគ្នាកាលពីខែ សីហា ឆ្នាំមុន។មុនពេលស៊ុតបញ្ចូលទីពីរដង​ដើម្បីជួយ Real Madrid យកឈ្នះ Bilbao ២ទល់និង០ពោលគឺ Rodrygo រកបានតែមួយគ្រាប់គត់ក្នុង ១២ ប្រកួតចុងក្រោយរបស់គាត់។

វាជាសប្តាហ៍ដ៏ល្អសម្រាប់កីឡាករវ័យ ២៣ ឆ្នាំដែលបានស៊ុតបញ្ចូលទីឱ្យប្រេស៊ីលទល់នឹងអេស្ប៉ាញក្នុងអំឡុងពេលប្រកួតមិត្តភាពអន្តរជាតិ។ទម្រង់លេងរបស់កីឡាករអន្តរជាតិប្រេស៊ីល Rodrygo ក៏កំពុងស្ថិតក្នុងពេលវេលាដ៏ល្អ ខណៈដែល Real Madrid ត្រៀមប៉ះ Man City វគ្គ៨ក្រុមពានរង្វាន់UCLនៅថ្ងៃអង្គារសប្តាហ៏ក្រោយ។Rodrygo បានលើកឡើងបន្ថែមថាៈវានឹងមានភាពប្រកួតប្រជែងដូចរាល់ដង។ យើងជួបជាមួយ Man.City ម្តងទៀត ហើយយើងត្រៀមខ្លួនសម្រាប់ពួកគេ។វាគួរតែជាការប្រកួតដ៏អស្ចារ្យ តោះសូមបងប្អូនត្រៀមទៅតាមដានមើលថានិងមានអ្វីកើតឡើង។

Similar Posts