Tottenham សម្រេចចិត្តឲ្យកីឡាករខ្លួនរូបនេះ ខ្ចីជើងនៅក្លឹបអេស៉្បាញ ១រដូវកាលបន្ទាប់

wolf246 News Post 18

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានសម្រេចចិត្តរួចហើយថាខ្សែប្រយុទ្ធ Alejo Veliz នឹងចំណាយពេលមួយរដូវកាលទៀតជាមួយក្លឹប Sevilla ក្នុងលក្ខខណ្ឌខ្ចីជើងឆ្នាំ ២០២៤-២៥ ។ រំលឹកដែរថា កញ្ចប់ទឹកប្រាក់ដែលបានលក់ Harry Kane គឺជាចំណែកមួយក្នុងការចុះហត្ថលេខាលើ Veliz ពី Rosario Central ក្នុងតម្លៃផ្ទេរ ១៣លានផោន។

គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ដែលមានវ័យត្រឹម ២០ឆ្នាំ រូបនេះមិនរំពឹងថានឹងបង្ហាញទម្រង់លេងលេចធ្លោក្នុងផែនការរបស់គ្រូបង្វឹក Spurs លោក Ange Postecoglou នោះទេ។ ដូច្នេះជម្រើសដ៏ល្អរបស់ Veliz គឺស្នាក់នៅក្លឹប Sevilla បន្ត១រដូវកាលបន្ថែមទៀត ដើម្បីបានពង្រឹងសមត្ថភាព ហើយក៏ដូចជាការបានចូលលេងទៀងទាត់ផងដែរ៕

Similar Posts