Ceballos កំពុងពិចារណាដើរចេញពី Real Madrid ក្រោយមិនសូវទទួលបានឱកាសលេង

wolf246 News Post 17

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Dani Ceballos កំពុងពិចារណាចំពោះការចាកចេញពីក្លិប Real Madrid នៅរដូវក្តៅខាងមុខនេះ ដោយសារតែខ្វះនាទីចូលលេង។

ជាការពិតណាស់ អតីតកីឡាកររបស់ក្លិប Arsenal រូបនេះ ហាក់កំពុងជួបប្រទះជាមួយនឹងភាពលំបាកខ្លាំង នៅក្នុងរដូវកាលនេះ ដោយបានបង្ហាញខ្លួនត្រឹម ២២០ នាទីប៉ុណ្ណោះ ក្នុងក្របខ័ណ្ឌ La Liga ដោយក្នុងនោះគេបានចូលលេងជម្រើសដំបូងត្រឹមមួយលើកគត់ ក្នុងចំណោម ១៤ប្រកួតរបស់គេ។

ហើយឥឡូវនេះ បើយោងតាមការចុះផ្សាយពីកាសែត Marca បានបង្ហាញថា Ceballos កំពុងសម្លឹងរកមើលឱកាសផ្ទេរទៅកាន់ក្លិបផ្សេងទៀត បើទោះបីជាបច្ចុប្បន្នកំពុងជាប់កុងត្រាជាមួយក្លិប Madrid រហូតដល់ឆ្នាំ២០២៧ ក៏ដោយ។

Ceballos ក៏ត្រូវបានគេរាយការណ៍ទៀតផងដែរថា រូបគេកំពុងមានជម្រើសច្រើនគួរសម ប្រសិនបើត្រូវសម្រេចចិត្តចាកចេញពីទឹកដី Benabeu នៅរដូវក្តៅខាងមុខនេះនោះ ដោយទាំង Inter Milan និង Atletico Madrid សុទ្ធសឹងតែកំពុងតាមដានទៅលើស្ថានភាពរបស់ខ្សែបម្រើរូបនេះ ៕

Similar Posts