ខ្សែប្រយុទ្ធចាស់វស្សា Olivier Giroud ថ្មីៗនេះ បានបង្ហើបប្រាប់ឲ្យដឹងថា ការប្រកួតពានរង្វាន់ Euro ឆ្នាំ២០២៤ នាពេលខាងមុខនេះ អាចនឹងក្លាយជាការប្រកួតអន្តរជាតិលើកចុងក្រោយរបស់ខ្លួន ជាមួយនឹងក្រុមជម្រើសជាតិបារាំង។
ជាក់ស្តែង Giroud គឺជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេរបស់ក្រុមជម្រើសជាតិ ដោយអាចរកបាន ៥៧គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ១៣១ ប្រកួត.
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាត្រូវបានគេរំពឹងទុកថា Giroud អាចនឹងសម្រេចចិត្តចាកចេញពីក្លិប AC Milan ដើម្បីផ្ទេរទៅកាន់ក្របខ័ណ្ឌ MLS នៅរដូវក្តៅខាងមុខនេះ ស្របពេលអ្នកជំនាញផ្នែកទីផ្សារ លោក Fabrizio Romano ក៏បានបង្ហើបថាកីឡាករវ័យ ៣៧ឆ្នាំរូបនេះ ក៏បានចុះកិច្ចព្រមព្រៀងផ្ទាល់ខ្លួន ដើម្បីផ្ទេរទៅកាន់ក្លិប Los Angeles FC រួចរាល់ហើយផងដែរ។
ជុំវិញការសម្រេចចិត្តនេះ ហាក់បានជះឥទ្ធិពលចំពោះអនាគតរបស់ Giroud នៅក្នុងក្រុមជម្រើសជាតិខ្លាំងមែនទែន ដោយមានរបាយការណ៍ជាច្រើនរាយការណ៍ថា ការប្រកួត Euro នាចុងឆ្នាំនេះ អាចនឹងជាពេលចុងក្រោយម្រាប់ខ្សែប្រយុទ្ធរុបនេះ ។
មិនតែប៉ុណ្ណោះ Giroud បានប្រាប់ Téléfoot ថា៖ ” វាអាចជាការប្រកួតអន្តរជាតិលើកចុងក្រោយរបស់ខ្ញុម។ បច្ចុប្បន្នគ្មានការសម្រេចចិត្តណាមួយណាឡើយ។ ដូចដែលខ្ញុំបាននិយាយ ទីបញ្ចប់កាន់ខិតជិតមកដល់ហើយ។ អ្នកត្រូវតប្រើប្រាស់ពេលវេលាឲ្យបានច្រើនបំផុត តាមដែលអាចធ្វើបាន” ៕