ក្លិបតោខៀវ Chelsea គ្រោងនឹងដាក់លក់ប្រធានក្រុម Reece James ចេញ នៅទីផ្សាររដូវក្តៅខាងមុខនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយសម្រួលដល់ការចំណាយរបស់ក្រុម និងគោរពតាមច្បាប់ហិរញ្ញវត្ថុ។
ជាក់ស្តែងក្លិប Chelsea ត្រូវបានគេរំពឹងទុកថានឹងបញ្ចេញកីឡាករនៅក្នុងក្រុមរបស់ខ្លួនមួយចំនួន នៅពេលទីផ្សារដោះដូររដូវក្តៅបើកឡើងវិញនាពេលខាងមុខ ស្របពេល Conor Gallagher និង Ian Maatsen ក៏ត្រូវបានគេរាយការណ៍មកថាកំពុងស្ថិតនៅក្នុងបញ្ជី ត្រូវលក់ចេញផងដែរ។
ហើយឥឡូវនេះ បើតាមកាសែត The Times បានរាយការណ៍មកថា ថ្នាក់ដឹកនាំរបស់ Chelsea កំពុងរៀបចំលក់ប្រធានក្រុមរបស់ខ្លួន គឺខ្សែការពារ James ចេញផងដែរ ដោយកំពុងកំណត់តម្លៃខ្លួនប្រមាណ ៦០លានផោន ។
ជម្រាបជូនផងដែរថា បើទោះបីជា James ត្រូវបានចាត់ទុកថាជាកីឡាករដ៏សំខាន់របស់ក្រុម និងថែមទាំងត្រូវបានផ្តល់ទំនុកចិត្តឲ្យធ្វើជាប្រធានក្រុមក៏ដោយ ប៉ុន្តែដោយសារតែបញ្ហារបួស បានធ្វើឲ្យកីឡាករវ័យ ២៤ឆ្នាំរូបនេះ បង្ហាញខ្លួនត្រឹមតែ ៥ លើកប៉ុណ្ណោះ នៅ PL រដូវកាលនេះ៕