តារាឆ្នើម Arsenal រូបនេះ ត្រូវបានលោកតា Pep ចង់បានយកមកលេងនៅ Man City

wolf246 News Post 3

គ្រូបង្វឹករបស់ក្រុម Manchester City លោក Pep Guardiola ថ្មីៗនេះ បានបង្ហើបឲ្យដឹងថាគ្រប់ក្លិបទាំងអស់នៅ Premier League សុទ្ធសឹងតែចង់បានខ្សែបម្រើឆ្នើមរបស់ក្លិប Arsenal កីឡាករ Declan Rice នៅក្នុងក្រុមរបស់ខ្លួន។

ជាក់ស្តែង Rice ធ្លាប់បានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរមកកាន់ក្លិប Man City កាលពីរដូវកាលមុន តែទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត Arsenal ទៅវិញទេ ដែលទទួលបានឱកាសក្នុងការចុះហត្ថលេខាលើតារាឆ្នើមសញ្ជាតិអង់គ្លេសរូបនេះ។

ហើយយ៉ាងណាមិញ នៅមុនពេលក្រុមទាំងពីរត្រូវប៉ះគ្នានៅយប់នេះ លោក Pep បាននិយាយថា ៖ ” គ្រប់ក្រុមទាំងអស់នៅក្នុង Premier League សុទ្ធសឹងតែចង់ចុះហត្ថលេខាលើ Declan Rice”។ ពេលខ្លះនៅទីនេះយើងមានកីឡាករជាច្រើនដែលយើងចង់បាន តែពួកគេទាំងនោះមិនមែនសុទ្ធតែចង់សម្រេចចិត្តចូលរួមជាមួយយើងទេ“។

លោកបន្តទៀតថា ​៖ ” ពេលខ្លះពួកគេមិនគិតរឿងតម្លៃ ឬអ្វីនោះឡើយ ដូច្នេះហើយទើបព្រមព្រៀងនេះមិនអាចកើតឡើងបាន។ តែគាត់ពិតជាបានសម្រេចចិត្តល្អ និងដើរផ្លូវត្រូវ។ ខ្ញុំមិនលាក់បាំងទេ គ្រប់ក្រុមទាំងអស់សុទ្ធតែចង់បាន Rice “៕

Similar Posts