កីឡាករសំខាន់ពីររូបរបស់ Man Utd ជួបរបួស ក្នុងប្រកួតស្មើគ្នា ជាមួយ Brentford

wolf246 News Post 1

Manchester United ត្រូវប្រឈមនឹងបញ្ហាស្មុគស្មាញចំពោះកាយសម្បទារបស់កីឡាករ នៅពេលដែល Raphael Varane និង Victor Lindelof ត្រូវបានប្ដូរចេញដោយសារបញ្ហារបួសអំឡុងការប្រកួតកាលពីថ្ងៃសៅរ៍ទល់ Brentford។

Varane ចាកចេញពីទីលាន ក្នុងអាការៈរបួសកជើង នៅដើមតង់ទី២ មុនពេលដែល Lindelof ត្រូវបានប្ដូរចូលជំនួសដោយ Lisandro Martinez ដោយសារបញ្ហារបួសផ្សេងមួយទៀត។

ដំណឹងនេះ ក្លាយជាក្ដីកង្វល់សម្រាប់ Man United ស្របពេលដែល Luke Shaw ក៏អវត្តមានផងដែរ ប៉ុន្ដែ Varane បានប្រាប់អ្នកសារព័ត៌មានថា របួសរបស់គេ ពុំធ្ងន់ធ្ងរពេកនោះទេ។

ក្រៅពីកើតក្ដីបារម្ភចំពោះសមាជិកទាំងពីររូបនេះ Man Utd បានជួបការខកចិត្តដែរ ដោយសារមិនអាចយកបាន៣ពិន្ទុពីការប្រកួតទល់ Brentford។ ក្រុមបិសាចក្រហម រំពឹងថា អាចនឹងទទួលជ័យជម្នះក្នុងការប្រកួតនោះ ក្រោយ Mason Mount រកគ្រាប់បាល់នៅម៉ោងបន្ថែមនៃវគ្គទី២ ប៉ុន្ដែ Kirstoffer Ajer បានតាមស្មើមួយគ្រាប់វិញឱ្យ Brentford ក្នុងពេលដែលការប្រកួតកាន់តែកៀកបញ្ចប់៕

Similar Posts