ខ្សែបម្រើឆ្នើម Kimmich ត្រូវបានបីសាចក្រហម Man Utd ចង់ចែចូវយកមកជំនួស Casermiro

wolf246 News Post 197

Man United ​កំពុង​ប្រជែង​ការ​ចុះ​ហត្ថលេខា​ខ្សែ​បម្រើ​ក្លឹប Bayern Munich កីឡាករ Joshua Kimmich ក្នុង​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​រដូវក្តៅ​នេះដើម្បីមកជំនួសខ្សែបម្រើ-ការពារជើងចាស់ Casemiro ស្របពេលអនាគតរបស់កីឡាករអាឡឺម៉ង់បច្ចុប្បន្ន នៅទឹកដី Allianz Arena នឹងផុតកំណត់នៅខែមិថុនាឆ្នាំ២០២៥។

ទោះយ៉ាងណាកីឡាករវ័យ ២៩ ឆ្នាំរូបនេះកំពុងត្រូវបានមើលឃើញថាចង់ចាកចេញពីទឹកដី Allianz Arena ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីនៅលីកកំពូលផ្សេងក្រៅពីទឹកដីអាឡឺម៉ង់។ក្លឹប Manchester City, Liverpool និង Arsenal សុទ្ធសឹងបានចាប់អារម្មណ៍លើខ្សែបម្រើរូបនេះ ខណៈដែល Barcelona និង Real Madrid ក៏ត្រូវបានគេគិតថាចាប់អារម្មណ៍កីឡាករ RB Leipzig រូបនេះ ផងដែរ។ទោះយ៉ាងណប្រភពពី ​​Sport Man United ម្ចាស់ជើងឯកអង់គ្លេស 20 សម័យកាលកំណត់អត្តសញ្ញាណ Kimmich ជាបេក្ខភាពដ៏ល្អដើម្បីជំនួសតំណែង Casemiro ដែលត្រូវបានគេរំពឹងថានឹងចាកចេញពី Old Trafford នៅរដូវក្តៅនេះ។

សម្រាប់ខ្សែបម្រើ-ការពារប្រេស៊ីល Casemiro បានផ្លាស់ប្តូរទៅកាន់ Old Trafford ពីក្រុម Real Madrid នៅរដូវក្តៅឆ្នាំ ២០២២ ក្រោយបរាជ័យនាំយក Frenkie de Jong របស់ Barcelona ។ សម្រាប់Casemiro វ័យ ៣២ ឆ្នាំរូបនេះបានខកខានការប្រកួតទល់នឹង Liverpool ក្នុង FA Cup មុនពេលសម្រាកអន្តរជាតិ ដោយសារបញ្ហាសាច់ដុំ ហើយវានៅតែត្រូវមើលថាតើគាត់ត្រលប់មកវិញសម្រាប់ការប្រកួតថ្ងៃសៅរ៍ជាមួយ Brentford។

ទោះយ៉ាងណាក្លឹបមកពីអារ៉ាប៊ីសាអូឌីតត្រូវបានគេជឿថាកំពុងបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ Casemiro ហើយវាហាក់ដូចជាថាគាត់នឹងត្រូវបានផ្តល់ភ្លើងខៀវឱ្យCasemiro ចាកចេញពីក្រុមរបស់ Erik ten Hag នៅក្នុងទីផ្សារបើកដំណើរការនាពេលបញ្ចប់រដូវកាលខាងមុខ។

Similar Posts