Kelleher ថាការជួយក្រុមឈ្នះពាន ជាការតបគុណទៅកាន់ Klopp ដែលគ្រោងចាកចេញ

wolf246 News Post 184

អ្នកចាំទី Caoimhin Kelleher បានបង្ហាញការដឹងគុណចំពោះអ្នកចាត់ការ Liverpool លោក Jurgen Klopp នៅក្នុងសម្ភាសន៍មួយ ហើយគេនិយាយថា គេនឹងតបស្នងសម្រាប់ទំនុកចិត្តដែលបានផ្ដល់ឱ្យ។

Kelleher បានចូលរួមក្រុមហង្សក្រហម កាលពីឆ្នាំ២០១៥ ហើយអ្នកចាំទីរូបនេះ បានដើរតួយ៉ាងសំខាន់ក្នុងការជំនួសតំណែង Alisson Becker ដែលមានបញ្ហារបួស។

កីឡាករជម្រើសជាតិអៀរឡង់ បាននិយាយនៅក្នុងសម្ភាសន៍មួយ ហើយគេនិយាយថា នឹងព្យាយាមជួយក្រុម Liverpool ទទួលបានជោគជ័យឱ្យបានច្រើនបំផុតតាមលទ្ធភាពដែលធ្វើទៅបាន ជាការសងគុណទៅលោក​ Klopp ដែលគ្រោងចាកចេញ នាដំណាច់រដូវកាលនេះ។

Kelleher បាននិយាយថា៖ “មានមួយភាគរយបន្ថែមទៀត ដែលយើងចង់ឆ្ពោះទៅមុខ ហើយផ្ដល់ឱ្យគាត់នូវការលាគ្នាមួយដែលគាត់ស័ក្ដិសមទទួលបាន ប៉ុន្ដែខ្ញុំគិតកាលពីចាប់ផ្ដើមរដូវកាលមកថា យើងមានគោលដៅក្នុងការព្យាយាមឈ្នះពានច្រើនក្នុងរដូវកាលនេះ”។

“យើងដឹងថាតើយើងល្អបែបណា ក្នុងនាមជាក្រុមមួយ ដូច្នេះខ្ញុំគិតថា វានៅតែដូចដើម។ យើងនឹងព្យាយាមធ្វើឱ្យបានល្អ ពីមួយប្រកួតទៅមួយប្រកួត ហើយសង្ឃឹមថា ពានរង្វាន់ជាច្រើននឹងមករកយើង”៕

Similar Posts