កីឡាករសំខាន់ 2រូបរបស់ Barcelona អាចត្រលប់មកវិញ ទាន់ការប្រកួតទល់ PSG

wolf246 News Post 183

Barcelona ដាក់ក្ដីរំពឹងថាអាចនឹងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League រដូវកាលនេះ ដ្បិតពួកគេត្រូវបានចាប់ឆ្នោតប៉ះក្រុមដែលពុំសូវពិបាកខ្លាំងក្នុងការប្រកួតប្រជែង។

ក្រុមរបស់លោក Xavi Hernandez នឹងលេងទល់ Paris Saint-Germain ក្នុងវគ្គ៨ក្រុមចុងក្រោយ ហើយប្រសិនបើទទួលបានលទ្ធផលល្អ ពួកគេនឹងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជួបជាមួយអ្នកឈ្នះរវាង Borussia Dortmund និង Atletico Madrid។

ការតតាំងជាមួយ PSG អាចជាការសាកល្បងសមត្ថភាពខ្លាំងមួយសម្រាប់ក្រុមលោក Xavi ហើយពួកគេកាន់តែមានទំនុកចិត្តខ្ពស់ ក្រោយការត្រលប់មកវិញរបស់ ខ្សែបម្រើ Frenkie de Jong និង Pedri ដែលមានភាពប្រសើរឡើងពីបញ្ហារបួស។

យោងតាម Mundo Deportivo បានឱ្យដឹងថា Barcelona មានទំនុកចិត្តថា De Jong និង Pedri នឹងអាចចូលរួមបានក្នុងការប្រកួតដែលធ្វើឡើងនៅទីក្រុងប៉ារីស។

កីឡាករហូឡង់ De Jong មានភាពធូរស្បើយពីរបួសលឿនជាងការរំពឹងទុក ហើយគេអាចស្ថិតនៅក្នុងជម្រើសដំបូងនៃការប្រកួត ខណៈ Pedri ដែលទើបតែបានត្រលប់មកហ្វឹកហាត់វិញនាថ្ងៃព្រហស្បតិ៍ អាចនឹងមានឈ្មោះក្នុងកៅអីបម្រុង៕

Similar Posts