Bellingham ថាអង់គ្លេសសមនឹងឈ្នះបែលហ្ស៊ិក មិនសមណាប្រកួតស្មើគ្នា ២-២ នោះទេ

wolf246 News Post 178

Jude Bellingham ដែលជាអ្នករកគ្រាប់បាល់សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតមិត្តភាពទល់បែលហ្សិក និយាយថា ក្រុមរបស់ខ្លួនគួរតែទទួលបានជ័យជម្នះ ដែលចុងក្រោយក្រុមទាំងពីរស្មើគ្នា ២-២។

ខ្សែបម្រើឆ្នើមរបស់ Real Madrid បានជួយក្រុមតោកំណាចអង់គ្លេសពីបរាជ័យ ដោយរកគ្រាប់បាល់តាមស្មើ ២-២ នានាទី៩៥ ស្របពេលដែលគេមានឱកាសជាច្រើនលើក តែមិនអាចសម្រេចបាននូវគ្រាប់បាល់។

Bellingham បាននិយាយថា៖ “យើងគួរតែរកគ្រាប់បាល់លឿនជាងនេះ ហើយយើងគួរតែទទួលបានជ័យជម្នះ ពីឱកាសដែលយើងធ្វើបាន។ យើងត្រូវតែគួរតែទទួលយកអ្វីដែលវិជ្ជមាន មិនមែនអ្វីដែលអវិជ្ជមាននោះទេ”។

ក្រោយបញ្ចប់ភារកិច្ចសម្រាប់ក្រុមអង់គ្លេស Bellingham នឹងត្រលប់ទៅកាន់ Real Madrid វិញ ដើម្បីត្រៀមខ្លួនប្រកួត La Liga ទល់ Athletic Bilbao នាចុងសប្ដាហ៍នេះ៕

Similar Posts