Chelsea កំពុងត្រៀមដាក់លក់ Lukaku ទៅឲ្យក្លិបនៅអារ៉ាប់ ក្នុងតម្លៃ 34លានផោន

wolf246 News Post 166

ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថា កំពុងត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការដាក់លក់ខ្សែប្រយុទ្ធ Romelu Lukaku ទៅឲ្យក្លិបនៅអារ៉ាប៊ីសាអូឌីត នៅក្នុងតម្លៃខ្លួនប្រមាណ 34លានផោន។

ជាក់ស្តែង បើតាមការបញ្ជាក់ពីសារព័ត៌មាន La Gazzetta dello Sport បានអះអាងថា ក្លិប AS Roma ហាក់គ្មានចំណាប់អារម្មណ៍ក្នុងការចំណាយទឹកប្រាក់ចំនួន 40លានអឺរ៉ូ ដែលបានកំណត់ដោយក្លិប Chelsea ក្នុងការទិញផ្តាច់ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះនោះឡើយ។

រំលឹកផងដែរថា ក្លិប Al Hilal ត្រូវបានគេរាយការណ៍មកថា បានបង្ហាញចំណាប់អារម្មណ៍ក្នុងចុះហត្ថលេខាលើ Lukaku កាលពីរដូវក្តៅមុន ប៉ុន្តែត្រូវបានខ្សែប្រយុទ្ធរូបនេះ បដិសេធ ដោយសារតែចង់បន្តលេងនៅក្នុងតំបន់អឺរ៉ុប ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ​ Lukaku ហាក់ដូចជាបានផ្លាស់ប្តូរគំនិតរបស់ខ្លួនវិញហើយ ដោយបង្ហាញពីចំណាប់អារម្មណ៍ក្នុងការផ្ទេរទៅលេងនៅលីគ Saudi Pro League ។

ខ្សែប្រយុទ្ធរូបនេះថែមទាំងបាននិយាយទៀតថា ៖ ” សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថា ក្នុងរយៈពេល ២ឆ្នាំខាងមុខ ទីនោះអាចជាលីគល្អបំផុតមួយក្នុងពិភពលោក។ ឥឡូវនេះ ពួកគេកំពុងធ្វើការវិនិយោគជាច្រើន និងនាំយកកីឡាករល្បីៗចូលទៅក្នុងលីគ។ ដូច្នេះខ្ញុំគិតថាក្នុងរយៈពេល ២ ទៅ ៣ឆ្នាំខាងមុខ ខ្ញុំគិតថាពួកគេនឹងក្លាយជាលីគកំពូលមួយក្នុងពិភពលោក។ វាអាចជាពេលវេលាដ៏រំភើបមួយ “៕​

Similar Posts