Tottenham អាចនឹងទិញផ្តាច់កុងត្រាលើកីឡាកររូបនេះ ក្នុងតម្លៃជាង ១៥លានផោនប៉ុណ្ណោះ!

wolf246 News Post 156

អ្នកសារព័ត៌មានដ៏ជំនាញលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ចាប់អារម្មណ៍ក្នុងការបង្កើតជម្រើសនៃការទិញខ្សែប្រយុទ្ធដែលខ្ចីជើងពី RB Leipzig កីឡាករ Timo Werner ក្នុងលក្ខខណ្ឌកិច្ចព្រមព្រៀងទិញជាអចិន្រ្តៃយ៍ ក្នុងតម្លៃ ១៤.៥លានផោន នៅមុនទីផ្សារដោះដូររដូវក្តៅមកដល់។

បន្ទាប់ពីគ្រូបង្វឹកលោក Ange Postecoglou បានឃើញពីទម្រង់មានភាពសមប្រកបមក ក្លឹប Tottenham នឹងចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធ Chelsea វ័យ ២៨ឆ្នាំ រូបនេះមុនយុទ្ធនាការ ២០២៤-២៥។ គួរកត់សម្គាល់ថា Werner ចង់​នៅរួមរស់​ជាមួយ Tottenham នៅឆ្នាំក្រោយផងដែរ ខណៈដែលរូបគេចង់បានការកោះហៅចូលក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ជាថ្មីម្តងទៀតក្នុងខែមិថុនា៕

Similar Posts