ខ្សែបម្រើស្លាបប្រេស៊ីល Vinicius Jr បាននិយាយទាំងអារម្មណ៍ក្តុកក្តួលសម្រក់ទឹកភ្នែកយ៉ាងដូច្នេះថា ខ្ញុំមានអារម្មណ៍ថាគ្រាំគ្រាចិត្ត និងប៉ះពាល់ដល់សតិអារម្មណ៍ខ្ញុំនៅលើទីលានជាខ្លាំង ដោយសារតែពាក្យសម្តីនៃការរើសអើងជាតិសាសន៍ម្តងហើយម្តងទៀតដែលរូបខ្ញុំបានទទួលរងកន្លងមក ខ្ញុំ [Vinicius] គ្រាន់តែចង់លេងបាល់តែប៉ុណ្ណោះ។
កាលពីរដូវកាលមុនឆ្នាំ២០២៣ មានឧប្បត្តិហេតុបែបនេះកើតឡើងចំពោះកីឡាករវ័យ ២៣ឆ្នាំ [Vinicius] ដល់ទៅ ១០លើក ហើយក៏បានរាយការណ៍ទៅរដ្ឋអាជ្ញា La Liga ផងដែរ។ ជាក់ស្តែងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានដ៏រំជួលចិត្តកាលពីថ្ងៃចន្ទ Vinicius បាននិយាយបន្ថែមថា រូបគេនឹងមិនចាកចេញពីក្លឹប Real Madrid និងប្រទេសអេស្ប៉ាញ ព្រោះតែការរើសអើងជាតិសាសន៍នោះឡើយ៕