ប្រសិន Barcelona មិនទិញ Cancelo ជាអចិន្ត្រៃយ៍ ក្លឹបយក្សអង់គ្លេសមួយនេះនឹងត្រៀមខ្លួនចែចូវ

wolf246 News Post 146

ក្រុមកាំភ្លើងធំ Arsenal បានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកខ្សែការពារស្លាបសញ្ជាតិព័រទុយហ្កាល់ Joao Cancelo របស់ក្រុមមេឃខៀវ Manchester City នៅរដូវក្តៅខាងមុខ នេះប្រសិនបើក្លឹបកាតាឡាន់ Barcelona មិនអាចមានលទ្ធភាពក្នុងការចុះហត្ថលេខាលើ Cancelo ពេញលេញលើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍។

រំលឹកផងដែរថា Cancelo ចំណាយពេលពាក់កណ្តាលទីពីរនៃរដូវកាលមុនក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅក្លឹប Bayern Munich បន្ទាប់មកបានចូលរួមជាមួយក្រុម Barcelona ក្នុងកិច្ចសន្យាបណ្តោះអាសន្នដូចគ្នាសម្រាប់រដូវកាល ២០២៣-២៤ ចាប់តាំងពីពេលនោះមក Cancelo បានក្លាយខ្លួនជាកីឡាករសំខាន់មួយរូបក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Xavi ផងដែរ។

ទោះជាយ៉ាងណា តាមប្រភពគេហទំព័រ THE SUN បានឲ្យដឹងថា Barcelona មានការស្ទាក់ស្ទើរក្នុងតម្លៃ ៤០លានផោន ដែល Man City ទាមទារ ខណៈក្លឹប Barcelona កំពុងជួបនូវបញ្ហាហិរញ្ញវត្ថុ ហើយបន្ថែមពីនេះ ក្លឹបយក្សកាតាឡានមានលទ្ធភាពត្រឹមបង់ថ្លៃខ្ចីជើងតែប៉ុណ្ណោះ៕

Similar Posts