ប្រធានក្លឹប Barcelona លោក Joan Laporta បានឆ្លើយតបនឹងចចាមអារ៉ាម ដែលថាក្លឹបរបស់លោកព្យាយាមក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City។
លោក Laporta ត្រូវបានសួរអំពីលទ្ធភាពរបស់ Barca ក្នុងការនាំយកកីឡាករឆ្នើមលំដាប់ Haaland នារដូវក្ដៅខាងមុខ ស្របពេលដែលមានការរាយការណ៍ថា Kylian Mbappe កាន់តែកៀកក្នុងការចូលរួមក្លឹប Real Madrid។
ថ្លែងប្រាប់ Mundo Deportivo ប្រធានក្លឹបអ្នកមានបុណ្យបាននិយាយថា៖ “វាគ្រាន់តែថា យើងមិនឃើញអ្វីដែលចាំបាច់នោះទេ។ វាអាចនឹងមានផលប៉ះពាល់ខ្លះ”។
លោក Laporta បានបន្ថែមថា Barca អាចនឹងបន្ថែមសមាជិកថ្មី ម្នាក់ឬពីរនាក់ ប៉ុន្ដែលោកលើកឡើងថា ការនាំយកតារាឆ្នើមមកចូលក្រុម អាចនឹងរារាំងក្រុមបច្ចុប្បន្នដែលមានស្រាប់៕