គ្រូអាល្លឺម៉ង់បញ្ជាក់ច្បាស់ៗ ចំពោះជម្រើសអ្នកចាំទីដៃទី១នៅ EURO 2024

wolf246 News Post 120

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ Julian Nagelsmann បានអះអាងកាលពីថ្ងៃសុក្រថា Manuel Neuer នៅតែជាជម្រើសទី១ក្នុងក្រុម សម្រាប់ព្រឹត្តិការណ៍ EURO 2024 ទោះបីជាគេមិនបានលេងតាំងពីធ្លាក់ចេញពី World Cup 2022 ក៏ដោយ។

អាល្លឺម៉ង់ នឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ Euro 2024 ដែលចាប់ផ្ដើមនាពាក់កណ្ដាលខែមិថុនាខាងមុខ ខណៈលោក Nagelsmann បានជម្រះមន្ទិលចំពោះតំណែងអ្នកចាំទីដៃទី១រវាង Neuer ដែលកំពុងមានបញ្ហារបួស និង Marc-Andre ter Stegen។

លោកបាននិយាយថា៖ “Neuer រងរបួស ប៉ុន្ដែវាជារបួសតូចតាចប៉ុណ្ណោះ។ គាត់នឹងមិនឃ្លាតឆ្ងាយពីការប្រកួតរហូតដល់៨ខែនោះទេ។ វាត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ បន្ទាប់មកគាត់នឹងត្រលប់មកវិញ”។

“យើងពិតជាសំណាងណាស់ ដែលមានអ្នកចាំទីដៃទី២ដ៏មានគុណភាព ហើយនឹងអាចលេងពីរប្រកួតខាងមុខនេះ”។

ក្រុមអាល្លឺម៉ង់ នឹងប្រកួតមិត្តភាពទល់បារាំង នារាត្រីថ្ងៃសៅរ៍នេះ ហើយពួកគេនឹងលេងតទល់ជាមួយហូឡង់ នាថ្ងៃអង្គារនាសប្ដាហ៍ក្រោយ៕

Similar Posts