មានតែ Neymar ម្នាក់គត់ ដែលអាចធ្វើកំណត់ត្រាដ៏ពិសេសមួយនេះដូច Ronaldo

wolf246 News Post 118

នៅក្នុងសតវត្សន៍ទី ២១ នេះ មានតែ Cristiano Ronaldo និង Neymar Jr ប៉ុណ្ណោះ ដែលអាចធ្វើបានកំណត់ត្រារកបានគ្រាប់បាល់លើស ១០០ គ្រាប់ ក្នុងចំណោមការលេងឱ្យ ៣ ក្លិបផ្សេងគ្នា។

ជាការពិតណាស់ ក្រៅពី Ronaldo និង Neymar នៅក្នុងសតវត្សន៍ទី ២១ នេះ គឺមិនទាន់មានកីឡាករផ្សេងណា អាចរកបានគ្រាប់បាល់បានលើសពី ១០០ គ្រាប់ ឱ្យក្លិប ៣ ផ្សេងគ្នានៅឡើយទេ ក្នុងនោះរួមទាំង Messi ផងដែរ។

ក្នុងនោះក្លិប ៣ ដែល Ronaldo រកបានគ្រាប់បាល់លើស ១០០ គ្រាប់រួមមាន Real Madrid រកបាន ៤៥០ គ្រាប់, Manchester United រកបាន ១៤៥ គ្រាប់ និង Juventus ១០១ គ្រាប់។

ចំណែក Neymar វិញ នៅ Santos FC រកបាន ១៣៦ គ្រាប់, នៅ Barcelona រកបាន ១០៥ គ្រាប់ និងនៅ Paris Saint-Germain រកបាន ១១៨ គ្រាប់៕

Similar Posts