Real Madrid ដាក់​សំណើ​ទៅ Bayern Munich ក្នុងកិច្ចព្រមព្រៀងលើ Davies​ ចំនួន 42លាន​អឺរ៉ូ

wolf246 News Post 111

​មួយ​រយៈ​ចុងក្រោយ​យើង​ប្រាកដ​បាន​ដឹង​ច្បាស់​ណាស់ ថា Alphonso Davies គឺ​ជា​រ៉ាដា​ធំ​ក្នុង​ក្រសែ​ភ្នែក​ក្លឹប Real Madrid ខណៈ​ក្លឹប​ Bayern Munich ជា​ភាគី​អាណាព្យាបាល​ហាក់​ព្យាយាម​រារាំង​មិន​ចង់​ឲ្យ​គេ​ចាកចេញ​ឡើយ។ តែ​ស្ថានភាព​វា​ស៊ីសង​លើ​កត្តា​នៃ​តម្លៃ​ចរចា និង​ការ​ជជែក​នានា​រវាង​កីឡាករ​ផ្ទាល់​ផង​ដែរ។

បើ​តាម​សារព័ត៌មាន Cadena SER ​ខាង​ក្លឹប​ស្តេច​ស បាន​ជូន​សំណើ​ទៅ​កីឡាករ​កាណាដា​រួច​ស្រេច ពោល​មើល​ទៅ​ហាក់​ពិត​ចង់​បាន​ខ្សែ​ការពារ​ស្លាប​កំពូល​ល្បឿន​ខាង​លើ​ជា​ពន់ពេក ជាមួយ​នឹង​លក្ខខណ្ឌ​ផ្តល់​ឲ្យ​ប្រាក់​ឈ្នួល ១០,៥ លាន​អឺរ៉ូ/រដូវ​កាល រយៈ​ពេល ៤ ឆ្នាំ​ពេញ។ នេះ​សមល្មម​នឹង​រុញ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​លំដាប់​ទី​ពីរ បន្ទាប់​ពី​ David Alaba បើ​យើង​រាប់​តែ​សមាសភាព​កីឡាករ​កំពុង​ឈរ​ជើង។

ពី​លើ​ប្រាក់​ឈ្នួល​ផ្តល់​ឲ្យ​ក្លឹប​ដឹកនាំ​ដោយ​ប្រធាន​លោក Florentino Perez ក៏​ត្រូវ​គិតគូរ​លើ​តម្លៃ​ផ្ទេរ​ចេញ​កីឡាករ​វ័យ ២៣ ឆ្នាំ ​មួយ​តង់​ផ្សេង​ទៀត​ដែរ ​ត្រង់ Bayern ហាក់​ទាមទារ​តូច​បំផុត ៥០ លាន​អឺរ៉ូ ស្រប​ពេល​ល្ហៀងៗ​ខាង​ក្លឹប​នៅ​អេស្ប៉ាញ​ចង់​ផ្តល់​ឲ្យ​មិន​លើស​ពី ៤០ លាន​អឺរ៉ូ។ អ៊ីចឹង​វា​ជា​ចំណុច​ដែល​ពួក​គេ​នឹង​ចរចា​រវាង​គ្នា​បន្ថែម​ទៀត។

រំឭក​អំពី​ស្ថិតិ Davies នា​រដូវ​កាល ២០២៣/២៤ នេះ​បន្តិច សរុប​ការ​ឈរ​ជើង ៣១ ប្រកួត​ចូល​ជាង ២ ២០០ នាទី គេ​ក៏​រក​បាន​ ១ គ្រាប់​និង Assist ៣ លើក​ផង​ដែរ។ កីឡាករ​សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥៕

Similar Posts