ក្លឹបធំៗទាំង4នេះ នៅអង់គ្លេសដែលចង់បាន Ivan Toney ពីក្លឹប Brentford

wolf246 News Post 99

ខ្សែប្រយុទ្ធ Ivan Toney របស់ក្លឹប Brentford ត្រូវបានរាយការណ៍ថា ស្ថិតនៅក្នុងការតាមដានពីក្លឹប៤នៅ Premier League បើទោះបីជា Arsenal ជាបេក្ខភាពជួរមុខ ក្នុងការចុះហត្ថលេខាផ្ទេរកីឡាករអង់គ្លេសរូបនេះ។

Toney បានត្រលប់មកកាន់ទីលានប្រកួតវិញ កាលពីថ្មីៗនេះ បន្ទាប់ពីគេរួចផុតពិន័យរយៈពេល៩ខែ ដោយសារល្មើសនឹងច្បាប់ល្បែ.ងភ្នា.ល់ ហើយគេកំពុងស្ថិតនៅក្នុងរ៉ាដារបស់ក្លឹបជាច្រើន។

ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស រកគ្រាប់បាល់៤គ្រាប់ ក្នុងការបង្ហាញខ្លួន១០ប្រកួតសម្រាប់ Brentford នារដូវកាលនេះ ហើយត្រូវបានកោះហៅចូលក្រុមដឹកនាំដោយលោក Gareth Southgate ក្នុងប្រកួតមិត្តភាពនាខែមីនា។

យោងតាមប្រភពពី The Sun បានឱ្យដឹងថា ក្រៅពី Arsenal ដែលមានបំណងចង់បានខ្សែប្រយុទ្ធរបស់ Brentford រូបនេះខ្លាំងបំផុត ក៏មានក្លឹបអង់គ្លេស៣ផ្សេងទៀតផងដែរ ដែលចង់បានរូបគេ មានដូចជា Tottenham Hotspur, West Ham និង Chelsea។

ទោះយ៉ាងណាក្ដី ពេលនេះ Toney មិនទាន់ធ្វើការសម្រេចចិត្តនៅឡើយទេ ចំពោះអនាគតរបស់គេ។ ខ្សែប្រយុទ្ធរូបនេះ មិនប្រាកដចិត្តថាគេនឹងចាកចេញពី Brentford នាដំណាច់រដូវកាលនេះ ឬយ៉ាងណានៅឡើយ៕

Similar Posts