ជើងចាស់ Ronaldo ប្រស៊ីល ចង់ឃើញតារាឆ្នើមរបស់ Man City រូបនេះ ផ្ទេរមកលេងនៅ Real Madrid

wolf246 News Post 75

វីរបុរសប្រេស៊ីល លោក Ronaldo Nazario ថ្មីៗនេះ បានបង្ហើបប្រាប់ឲ្យដឹងថា លោកចង់ឃើញខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Manchester City កីឡាករ Erling Haaland ផ្ទេរមកលេងនៅទឹកដី Bernabeu នាពេលអនាគត។

ជាការពិតណាស់ បច្ចុប្បន្ននេះ Haaland កំពុងតែបង្ហាញពីភាពលេចធ្លោខ្លាំង សម្រាប់ក្រុម Manchester City ចាប់តាំងពីបានផ្ទេរមកកាន់ទឹកដី Etihad ពីក្រុម Dortmund កាលពីទីផ្សារដោះដូររដូវក្តៅកន្លងមក។

ដោយសារតែសមត្ថភាពដ៏ល្អនេះហើយ ទើប Ronaldo ដែលបាននិយាយទៅកាន់បទសម្ភាសមួយជាមួយ Daily Mail កាលពីពេលថ្មីៗនេះ ដោយស្រមៃចង់ឃើញខ្សែប្រយុទ្ធសញ្ជាតិន័រវេស ទៅចាប់ដៃគូលេងជាមួយកីឡាករដូចជា Jude Bellingham និង Kylian Mbappe នៅក្លិប Real Madrid ថ្ងៃណាមួយ។

លើសពីនេះ ម្ចាស់ពានរង្វាន់ World Cup រូបនេះ បាននិយាយទៀតថា ៖ “​ខ្ញុំគិតថា Haaland កំពុងសប្បាយរីករាយនៅ Man City នៅពេលនេះ។ ប៉ុន្តែខ្ញុំសង្ឃឹមថាអាចបានឃើញ Mbappe , Haaland និង Bellingham លេងរួមគ្នានៅក្នុងក្លិបតែមួយ។ ព្រោះថាវាបានរំលឹកខ្ញុំអំពីកីឡាករជំនាន់មុន Galácticos ប្រសិនបើពួកគេអាចមកលេងនៅ Real Madrid រួមគ្នានោះ”៕

Similar Posts