កីឡាករ MAN UTD រូបនេះ ត្រូវបានក្រុមជម្រើសជាតិកោះហៅ ទោះបីជាមិនទាន់ជាសះស្បើយក៏ដោយ

wolf246 News Post 70

ខ្សែការពារ Lisandro Martinez របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានក្រុមជម្រើសជាតិពពកសអាហ្សង់ទីនកោះហៅឲ្យចូលមកជួយជាតិក្នុងខែនេះ បើទោះបីជាគាត់មិនទាន់ជាសះស្បើយពីរបួសជង្គង់ស្រួលបួលក៏ដោយ។

ជាមួយគ្នានេះផងដែរ កីឡាករ​វ័យ ២៦ឆ្នាំ​ បាន​អវត្តមាន​​​រយៈពេល​ជាង ៣ខែ ​នៅ​ចន្លោះ​ខែ​កញ្ញា​ ដល់​ពាក់​កណ្តាល ​ខែ​មករា​ ដោយ​សារបញ្ហា​របួស។ ជាការពិតណាស់ Man United ហាក់ដូចជាត្រូវបានជំរុញទាក់ទងនឹងកាយសម្បទារបស់ Martinez ខណៈដែលអ្នកចាត់ការទូទៅលោក Lionel Scaloni ជ្រើសរើសរូបគាត់ក្នុងចំណោមកីឡាករ ២៦នាក់ សម្រាប់ក្រុមអាហ្សង់ទីន។

គួរជម្រាប​ដែរថា ប្រសិនបើ Martinez ជាពីរបួស ក្រោយលេងតទល់នឹងក្រុមកូស្តារីការួចនោះ រូបគេនឹងអាចចូលលេងវិញបានសម្រាប់ Man Utd ជាក់ជាមិនខាន៕

Similar Posts