ហង្សក្រហម Liverpool ឈានមុខគេក្នុងការចែចូវខ្សែបម្រើវ័យជំទង់ម្នាក់នេះ ខណៈតម្លៃដោះដូរខ្ពស់បំផុត

wolf246 News Post 69

 ក្លឹបហង្សក្រហម Liverpool កំពុងតែឈានមុខគេដើម្បីចុះហត្ថលេខាលើខ្សែបម្រើលេខ១០ Georgiy Sudakov របស់ក្រុម Shakhtar Donetsk នៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅមកដល់ នេះបើតាមសារព័ត៌មាន Fichajes បានចេញផ្សាយ។

រំលឹកដែរកីឡាករវ័យ ២១ឆ្នាំ ដែលធំធាត់នៅថ្នាលយុវជន Shakhtar បានអភិវឌ្ឍខ្លួនទៅជាកីឡាករដ៏ឆ្នើមសម្រាប់ក្រុមជម្រើសជាតិ Ukrainian ចាប់តាំងពីបង្ហាញខ្លួនក្នុងអាជីពជាលើកដំបូងក្នុងខែតុលា ឆ្នាំ២០២០។ Sudakov បានរួមចំណែកស៊ុតបញ្ចូលទីបាន ៥គ្រាប់ និង assists ៨ដង ក្នុង ២៩ប្រកួត នៅលីគប្រទេសអ៊ុយក្រែន ដើម្បីជួយ Shakhtar ឈ្នះពានរង្វាន់នេះ។

កាលពីខែមុនក្រុម Shakhtar បានចងជើង Sudakov ដោយជោគជ័យទៅនឹងកិច្ចសន្យារយៈពេលវែងថ្មីរហូតដល់ចុងឆ្នាំ២០២៨។ គួរជម្រាបដែរ Liverpool ចង់ពង្រឹងជម្រើសខ្សែបម្រើរបស់ពួកគេនៅរដូវកាលក្រោយ ស្របពេលជាមួយគ្នានេះ លក្ខខណ្ឌក្នុងការដោះលែងកីឡាករ Sudakov ពី Shakhtar គឺមានតម្លៃថ្លៃប្រមាណ ១៥០លានអឺរ៉ូ ឯណោះ ប្រសិនបើ Liverpool ទិញផ្តាច់កុងត្រា៕

Similar Posts